តម្រូវការក្នុងការចូលរួមធ្វើ Task ខាងក្រោម៖
- លុយ ETH (អាចលើ Base Network ឬ OP Network ដើម្បី Bridge ទៅ Soneium Layer 2)។តម្រូវការប្រហែល $30-40$ ដើម្បីធ្វើ Task អោយគ្រប់ចំនួននឹងទទួលបាន OG Badge.
- Wallet Web3 ដូច Rabby ឬ Metamask.
តើអ្វីជា Soneium?
Sonieum គឺជា Etherum Layer 2 ដែលត្រូវបានគាំទ្រដោយក្រុមហ៊ុន Sony របស់ជប៉ុន។ទោះបីពុំមានទិន្នន័យច្បាស់លាស់អំពីចំនួនលុយដែល Raise បានក៏ដោយតែខ្ញុំយល់ថា Project នេះអាចនឹងមាន airdrop ខាងមុខសម្រាប់អ្នកដែលចូលរួមធ្វើ task ជាពិសេសអ្នកដែលទទួលបាន OG Badge ដែលខ្ញុំនឹងប្រាប់ពីជំហានចូលរួមធ្វើនីមួយៗខាងក្រោម។
ក្រៅពីការចូលរួមធ្វើក្នុង Sonieum OG Badge អ្នកក៏នឹងមានឪកាសចូលរួមធ្វើជាមួយ Reservoir Platform ផងដែរ។
តើអ្វី Reservoir?
Reservoir គឺជា Platform ដែលប្រមូលផ្ដុំនៅទិន្នន័យសម្រាប់ការត្រេតក្នុងទីផ្សារគ្រីបតូរដូចជា Swap, នឹងការត្រេត NFT ពី Blockchian ផ្សេងៗ។ Reservoir ទទួលបានការវិនិយោគរហូតដល់ទៅជាង $14M ពីក្រុមហ៊ុនល្បីដូចជា Coinbase Ventures នឹងក្រុមហ៊ុនវិនិយោគផ្សេងៗទៀតដែលខ្ញុំគិតថាការធ្វើ Task របស់ Soneium ជាមួយ Reservoir អាចនឹងមានឪកាសទទួលបាន Airdrop រហូតដល់ទៅ 2ផ្សេងគ្នា។

ពត៏មានបន្ថែមអំពីការ Raise Fund របស់ Reservoir: https://cryptorank.io/price/reservoir
Disclaimer: ការលើកឡើងនេះគ្រាន់តែជាចំនេះដឹងដើម្បីជាការស្រាវជ្រាវបន្ថែមប៉ុន្នោះ។ការធ្វើតាមជំហានរបស់ខ្ញុំនីមួយៗដូចដែលបានរៀបរាប់មិនប្រកត់ថាអ្នកនឹងទទួលបាន Airdrop នោះទេ។សម្រាប់ Terms & Conditions ពីការប្រើប្រាស់ពត៏មានទាំងនេះអាចអានបន្ថែម៖ Policy Privacy
ចូលរួមធ្វើ Task OG Badge របស់ Soneium
កាលពីថ្ងៃទី២៩ ខែមករានេះ Soneium បានប្រកាសដាក់ចេញនៅ Task លើ Galxe (https://app.galxe.com/quest/Soneium) ដែលក្នុងនោះកីបានលើកឡើងអំពីការមានសិទ្ធទទួលបាន Soneium OG Badge ដែលអ្នកចូលរួមអាចទទួលបានលុះត្រាតែ៖
- ធ្វើប្រតិបត្តិការយ៉ាងហោចណាស់អោយគ្រប់ 45 Tx លើ Blockchain Sonieum ដោយគិតចាប់ពីថ្ងៃទី 29 ខែមករា រហូតដល់ថ្ងៃទី ២៧ កុម្ភះ ២០២៥។
- ចំពោះពត៏មានលំអិតនៃការផ្ដល់រង្វាន់ដល់អ្នកដែលទទួលបាន OG Badge គឺមិនត្រូវទាន់បានបង្ហាញនោះទេ។តែខ្ញុំគិតថានេះអាចជាជំហានមួយក្នុងការអាចមានសិទ្ធទទួលបាន airdrop ពី Blockchain Soneium នេះ។

ពត៏មានលំអិតអំពី OG Badge: https://x.com/soneium/status/1884377448470426052
ការចូលរួមធ្វើ Task លើ Galxe
Soneium ចេញ Task មួយចំនួនលើ Galxe ដែលនឹងមានសុពលភាពចាប់ពីថ្ងៃទី ២៩ មករា ដល់ ២៧ កម្ភុះ ២០២៥។ចំពោះ Task នីមួយៗមានដូចជា៖
- ការ Follow Twitter Page
- ការ Mint NFT (វាជាផ្នែកមួយសំខាន់ដើម្បីអាចអោយ Address របស់អ្នកមានប្រតិបត្តិការលើ Soneium Blockchain ដើម្បីទទួលបាន OG Badge
ដើម្បីឈានដល់ទៅក្នុងការធ្វើ Galxe Task ជាដំបូងអ្នកត្រូវធ្វើការ Bridge កាក់ ETH (លើ Base ឬ OP) ទៅកាន់ Soneium Layer 2 សិន។ការ Bridge នេះគឺសំខាន់ដើម្បីអាច Mint NFT. ខ្ញុំ recommand អោយ Bridge យ៉ាងតិច $30ជា ETH អោយហើយដើម្បី pay fee នឹង Mint NFT.

- ចូលទៅ Bridge: https://soneium.org/en/bridges/
បន្ទាប់ពីអ្នកចូលទៅ Bridge ហើយជំហានបន្ទាប់គឺចូលទៅកាន់ Galxe Task របស់ Soneium: Soneium Conquest

បន្ទាប់ពីអ្នកចូលហើយអ្នកអាចចុចលើ Quest មួយៗដែលមានលើនោះ។ដូចខ្ញុំបានរៀបរាប់ Quest នីមួយៗមិនសូវលំបាកនោះទេ។ Quest មួយចំនួនមានដូចជាការ Mint NFT, ការ Follow X Page ឬការ upload podcast នឹងការបង្កើត account ផ្សេងៗ។
Tips ដែលខ្ញុំធ្វើ៖
- ចំពោះ Task ទាំងអស់នៅលើ Galxe ដែល Soneium បានដាក់នោះគឺយើងមិនចាំបាច់ធ្វើទាំងអស់នោះទេ។យើងធ្វើតែ task ណាដែលមាន intraction ផ្ទាល់ជាមួយនឹង Soneium Blockchain ដើម្បីអោយចំនួន Tx របស់យើងកើនទៅបានហើយ។
- Task ដូចជាការ Mint NFT, គឺខ្ញុំធ្វើច្រើន។ចំនែក task ដូចជាការបង្កើត account ឬការលេង game ដើម្បីទទួលបាន Galxe Point ក៏ខ្ញុំមិនសូវធ្វើទេ ដោយសារអត់មាន Tx លើ Blockchain.
- គោលដៅយើងគឺធ្វើយ៉ាងណាដើម្បីទទួលបាន OG Badge ដោយអោយគ្រប់ 45 tx មុនថ្ងៃទី២៧។
ប្រសិនបើអ្នកមានចម្ងល់អំពីការធ្វើ task លើ Galxe នោះអ្នកអាចចូលក្នុង discord VIP របស់យើងដើម្បីសួរបាន៖ Discord VIP

ក្នុង Screen Capture នេះបង្ហាញពី Task មួយចំនួនខ្ញុំធ្វើ តែ Task មួយចំនួនទៀតខ្ញុំមិនបានចូលរួមធ្វើទេ។
ការ Check & Monitor អំពីប្រតិបត្ថិការណ៏ (Tx) លើ Blockchain Soneium
មិនថាអ្នកធ្វើការ Bridge ឬធ្វើការ Mint NFT រាល់ប្រតិបត្ថិការណ៏ទាំងនោះនឹងត្រូវបាន record ទុកក្នុង Blockchain. ដោយសារយើងចង់បាន Tx អោយបាន 45 ឬលើនោះ អ្នកគួរតាមដានដើម្បីអាចអោយប្រកត់ថាអ្នកពិតជាទទួលបាន OG Badge មុនថ្ងៃកុំណត់។
ដើម្បីអាចតាមដានអំពី Tx របស់អ្នកអាចចូលទៅ: Soneium Mainnet. បន្ទាប់មកធ្វើការ paste wallet address របស់អ្នកដាក់ចូលក្នុង Search Bar ដើម្បីអាចដឹងអំពីចំនួន Tx ដូច Screenshot ខ្ញុំខាងក្រោម។

ចំពោះរូប screenshot របស់ខ្ញុំគឺមិនទាន់គ្រប់ 45ដឹងនឹង Tx នោះទេ។នេះគ្រាន់តែជាការបង្ហាញអោយអ្នកទាំងអស់គ្នាតាមដានមើលពី Tx.
Tips ដើម្បីអាចបានឡើង Tx បន្ថែម៖
- អ្នកអាចធ្វើការ Mint NFT ដែលមានក្នុង Galxe Task របស់ Sonieum បាន។តែប្រសិនបើ Tx នៅតែមិនទាន់គ្រប់ចំនួនដើម្បីទទួលបាន OG Badge អ្នកអាចធ្វើការ Mint NFT ខាងក្រៅពីអ្វីដែលមានក្នុង Galxe នោះ ជាមួយនឹង Reservoir Platform ជាមួយជំហានខាងក្រោមនេះបាន។
ការ Mint NFT ក្នុង Reservoir
ដូចខ្ញុំបានលើកឡើងខាងលើ Reservoir គឺជា Platform ដែលអាចត្រេត NFT លើ Soneium នឹងប្រហែលជាឪកាសដែលអ្នកអាចរកបាន Airdrop ជាមួយ Platform នេះដូចគ្នា។របៀបចូលទៅ Mint NFT ក្នុង Reservoir៖
- ចូលទៅ: https://marketplace.reservoir.tools/soneium
- ធ្វើការភ្ជាប់ Wallet Web3 របស់អ្នក
- ប្រសិន Wallet អ្នកអត់លោតអោយ Soneium Blockchain អ្នកអាចធ្វើការប្ដូរក្នុង Profile បាន។
- ធ្វើការ Mint NFT លើ Soneium Blockchain នឹង Reservoir នោះឬទិញលក់ជាដើម។

គំនិតផ្ទាល់ខ្លួន
ខ្ញុំគិតថា OG Badge នេះគឺប្រៀបប្រដូចទៅនឹង Badge នៅលើ Story Protocol ដែរ។វាគឺជាជំហានដំបូងក្នុងការឈានទៅរក airdrop ពី Blockchainមួយនេះ។ប្រសិនបើអ្នកមានពេលវេលានឹងដើមទុនខ្លះខ្ញុំគិតថាអ្នកគួរតែចូលរួមធ្វើ task នេះ។
ប្រសិនបើអ្នកមិនចង់ Mint NFT អ្នកក៏គ្រាន់តែធ្វើការ Bridge ទៅវិញទៅមកនឹងធ្វើការសង្គេតលើ Tx ក៏បាន។
ប្រសិនបើអ្នកមានចង្ងល់អាចចូលក្នុង Discord VIP របស់យើងសាក់សួរបាន៖ Discord VIP