នៅក្នុងការវិនិយោគគ្រីបតូរគឺត្រូវបានបែកចែកដាច់ដោយឡែកជា២ផ្សេងគ្នា។ទី១: គឹការវិនិយោគដែលផ្ដោតសំខាន់លើតែកាក់ Bitcoin (BTC) ដែលជាកាក់មេ។ទី២: គឺការវិនិយោគកាក់ណាផ្សេងៗទៀតក្រៅពីកាក់ BTC ដែលមានដូចជាកាក់ ETH, Sol, ADA, BNB, etc. ដែលកាក់ទាំងអស់នោះត្រូវបានគេហៅថា “Altcoin”. ជានិច្ចកាលអ្នកវិនិយោគដែលមានទុនតិចឬទើបចាប់ផ្ដើមវិនិយោគក្នុងវិស័យគ្រីបតូរដំបូងភាគច្រើនប្រហែលមិនទិញ Bitcoin នោះទេ ដោយសារតែមានតម្លៃថ្លៃ។ការវិនិយោគទៅលើកាក់ផ្សេងៗក្រៅពី Bitcoin នោះដែលខ្ញុំនឹងនាំអ្នកទៅស្គាល់ថាពេលណាទើបជាពេលដែល altcoin អាចឡើងឬដែលយើងហៅថា Altseason នឹងភ្ជាប់មកជាមួយនឹងទិន្នន័យដែលដែលអាចពិចារណានឹងតាមដានដូចខាងក្រោម។
ប្រសិនបើអ្នកទើបចាប់ផ្ដើមគ្រីបតូរដំបូងនឹងចង់សិក្សាដោយឥតគិតថ្លៃនៃថ្នាក់គ្រីបតូរពីចំនុចដំបូងដល់ចំនុចខ្ពស់អ្នកអាចចូលសិក្សាត្រង់នេះបាន៖ Crypto101 Course
តើអ្វីជា Bitcoin Season & Altseason?
ដើម្បើអោយយល់កាន់តែច្បាស់ពី Altseason យើងត្រូវស្វែងយល់ពី Bitcoin Season ជាមុនសិន។
- Bitcoin Season: គឺសំដៅទៅលើសំហូរសាច់ប្រាក់នៃការវិនិយោគគ្រីបតូរភាគច្រើនត្រូវបានផ្ដោតលើកាក់ Bitcoin (BTC). រង្វាស់នៃការវាយតម្លៃចំពោះការវិនិយោគទាំងនោះគឺគេមើលទៅលើ Bitcoin Dominance Chart (BTC.D) ដែលអ្នកទាំងអស់គ្នាឃើញក្នុង screenshot ខាងក្រោម។

ចំពោះរង្វាស់នៃការមើលទៅលើ BTC Dominance (BTC.D) គឺគេគិតពី 0-100%. ក្នុងពេលបច្ចុប្បន្ន BTC.D នេះកុំពុងស្ថិតក្នុងទំហំ 61.2% ដែលមានន័យថា “ចំនួនលុយនៃការវិនិយោគទាំងអស់ក្នុងគ្រីបតូរ គឺមាន 61.2% ត្រូវបានវិនិយោគលើកាក់ BTC នឹងត្រឹម 39% ត្រូវបានវិនិយោគលើកាក់ altcoins”.
- Altseason: គឺសំដៅទៅលើសំហូរសាច់ប្រាក់ដែលបានប្ដូរពីការវិនិយោគ BTC មកការវិនិយោគជាមួយ altcoinវិញ។ការសំគាល់អំពីរដូវការ ថាពេលណាទើបឈានមកដល់ Altseason គឺយើងត្រូវមើលទៅលើលក្ខខណ្ណមួយចំនួនខាងក្រោម៖
តើពេលណាទើបយើងស្គាល់ថា Altseason?
Altseason កើតឡើងបានដោយយើងសំគាល់ថា BTC.D នោះចុះក្រោម 50%. នៅពេលដែល BTC.D ចុះក្រោម 50% មានន័យថាលំហូរសាច់ប្រាក់ភាគច្រើនត្រូវបានប្ដូរពីការវិនិយោគ BTC មកកាន់កាក់ Altcoin វិញឬដែលយើងស្គាល់ថា “Altseason” នោះ។ជានិច្ចកាល Altseason តែងកើតមានឡើង 1 ឆ្នាំបន្ទាប់ ក្រោយ Bitcoin Halving. ឧទារហណ៏: BTC Halving ឆ្នាំ 2016, Altseason កើតមានឡើងឆ្នាំ 2017 នឹង Bitcoin Halving ឆ្នាំ 2020, Altseason កើតមានឡើងក្នុងឆ្នាំ 2021.
ប្រសិនបើទីផ្សារដើរដូចអ្វីដែលធ្លាប់កើតមាន នោះយើងរំពឹងថា Altseason នឹងកើតមានឡើងក្នុងឆ្នាំ 2025 នេះ ដែលវាក្រោយមួយឆ្នាំបន្ទាប់ពី Bitcoin Halving កាលពី 2024.
ទទ្នឹងនឹងការពន្យាពេលនៃរដូវកាល Altseason ក្នុងឆ្នាំ 2025 នេះតើវាខុសគ្នាកាលពីឆ្នាំក្រោយ halving មុនៗយ៉ាងម៉េចខ្លះដែលយើងអាចធ្វើការប្រៀបធៀបបាន?
សម្រាប់ទីផ្សារគ្រីបតូរគឺត្រូវបានកត់សំគាល់ថាជាទីផ្សារដែលមានហនិភ័យ (Risk Asset) ដែលភាគច្រើនអ្នកវិនិយោគមានជំនាញច្បាស់លាស់គេតែតែមិនវិនិយោគច្រើននោះទេ។នៅពេលដែលគេវិនិយោគជម្រើសទី១គឺកាក់ Bitcoin ដែលត្រូវបានទទួលស្គាល់ទូលំទូលាយ។ចំនែកការវិនិយោគលើកាក់ Altcoin គឺត្រូវបានវិនិយោគតិចជាង ដ៏រាបណាពុំមានការផ្លាស់ប្ដូរពី Monetary Policy.
FED Balance Sheet មានទំនាក់ទំនងខ្លាំងជាមួយកាក់ Altcoin
ទំនាក់ទំនង FED Balance Sheet ទៅនឹងកាក់ Altcoins ជាសញ្ញាមួយចំបងដែលបង្ហាញថាទីផ្សារមិនទាន់ដល់ពេល Altseason. ដើម្បីអាចអោយឃើញ Altseason កើតមានឡើងនោះយើងចង់ឃើញថា៖
- FED បញ្ឍប់ QT (Quantitative Tightening): ពេលណាដែល FED បញ្ឍប់ QT គឺអាចជាសញ្ញាបង្ហាញថា FED ឈប់លក់ទ្រព្យ Asset របស់ខ្លួន។ទោះបីនេះជាជំហានដំបូងមុននឹងឈានដល់ការដាក់ចេញ QE (Print លុយ) មកវិញ ការបញ្ចប់ QT នេះអាចសញ្ញាបង្ហាញថា altcoins នឹងទទួលបានការវិនិយោគច្រើនមកវិញពីសំណាក់អ្នកវិនិយោគ។
- FED ចាប់ផ្ដើម QE (Quantitative Easing): ពេលណាដែល FED សម្រេចចាប់ផ្ដើម QE (Print លុយ) មកវិញនោះជាពេលដែលរដូវកាល Altseason ពេញលេញ ដែលយើងនឹងឃើញ altcoins ជាច្រើនឡើងលឿនជាងកាក់ Bitcoin.
ក្នុងពេលបច្ចុប្បន្ន FED ពុំទាន់បង្ហាញសញ្ញាណាមួយអំពីការការបញ្ឍប់ QT នៅឡើយទេ ដែលជាលទ្ធផលកាក់ Altcoin នៅតែរង់សំំម្ភាធច្រើន។ប្រសិនបើអ្នកចង់បានពត៏មាន update ភ្លាមៗអំពី FED Policy ទាក់ទងនឹង QT នេះ អ្នកអាចចូលក្នុង Channel Telegram របស់ខ្ញុំបាន: The Knowledge Plus.
ខាងក្រោមនេះគឺជា Chart បង្ហាញពីទំនាក់ទំងរវៀង FED Balance Sheet ជាមួយនឹងកាក់ Altcoins/BTC.

ខ្ញុំបានបង្ហាញប្រៀបធៀបកាលពី Altseason 2021 នឹងពេលឥលូវ។ចំពោះ Altseason 2017 គឺស្រដៀងគ្នាទៅនឹង 2021 ដែល FED បានធ្វើការបញ្ឍប់ QT របស់ខ្លួនមុននឹងមាន Altseason កើតឡើង។
តើ Altseason អាចនឹងកើតមានទេក្នុងឆ្នាំ2025នេះ?
បើយើងសង្គេតមើលពី Altseason ក្នុង Cycle មុនៗភាគច្រើនគឺកើតមានឡើងក្នុង Q1 (មករា កុម្ភះ មីនា) នឹងឡើងបញ្ចប់ក្នុង Q4 (តុលា វិច្ចិកា ឆ្នូ)បន្ទាប់ពី១ឆ្នាំក្រោយ Bitcoin Halving. ក្នុងឆ្នាំ 2025 នេះរដូវកាលនៃ Altseason ហាក់ដូចជាមិនទាន់មានពន្លឺនៅឡើយទោះបីក្នុងខែ មីនានៃចុង Q1នេះក៏ដោយ។កាលមិនទាន់ចេញជារូបរៀងនៃ altseason នេះគឺដោយសារតែពាក់ព័ន្ធចំបងទៅលើ Monetary Policy ពី FED ដូចអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ។
ខាងក្រោមនេះគឺជាពេលវេលាសំខាន់ដែល FED នឹងធ្វើការប្រជុំនឹងយើងអាចកុំណត់ពីជោគវាសនាថាតើ Altseason អាចនឹងកើមានឡើងឬអត់៖
- FED Meeting: 19 មីនា 2025
- FED Meeting: 07 ឧសភា 2025
- FED Meeting: 18 មិថុនា 2025
- FED Meeting: 30 កក្ដដា 2025
- FED Meeting: 17 កញ្ញា 2025
- FED Meeting: 29 តុលា 2025
- FED Meeting: 10 ឆ្នូ 2025
ក្នុងចំនោមថ្ងៃប្រជុំរបស់ FED នីមួយៗគឺជាពេលកុំណត់អត្រាការប្រាក់នឹងសម្រេចលើ Monetary Policy (QT & QE). ដូចច្នេះខ្ញុំនឹងធ្វើការ update រៀងរាល់នៃការប្រជុំនីមួយៗក្នុង telegram Channel របស់ខ្ញុំ នឹងក្រុម VIP. ជាចុងក្រោយខ្ញុំនៅតែមានជំនឿរថា Altseason អាចនឹងកើតមានឡើងក្នុងឆ្នាំ 2025 នេះ ដែលការរំពឹងទុករបស់ខ្ញុំគឺប្រហែលនឹងកើតមានឡើងចុងឆ្នាំ ២០២៥ នឹងបញ្ចប់ទៅវិញនៅក្នុង Q1 នៃឆ្នាំ២០២៦។
ប្រសិនបើអ្នកចង់សិក្សាស្វែងយល់អំពីថ្នាក់មេរៀនគ្រីបតូរពីការត្រេត អំពីការទិញឬលក់របស់ខ្ញុំអ្នកអាចចូលចុះឈ្មោះចូលក្រុម VIP របស់ខ្ញុំដោយមិនគិតថ្លៃបានត្រង់នេះ: Become A Membership