តើអ្នកឆ្ងល់ទេ ហេតុអ្វីគ្រាន់តែមានការផ្លាស់ប្ដូរអ្វីមួយពី Central Bank ធ្វើឪ្យទីផ្សារចុះ?
នេះគឺជាអ្វីដែលបានកុំពុងកើតឡើងនូវប្រទេសជប៉ុន។ក្នុងពេលថ្មីៗនេះ ធនាគារកណ្ដាលជប៉ុន Central Bank of Japan (BOJ) បានបញ្ចប់ការផ្ដល់អត្រាការប្រាក់អវិជ្ចមាន (Negative Interest Rate) នឹងបានចាប់ផ្ដើមតម្លើងមកវិញ ពីចម្លោះ 0-0.1% ក្រោយពីរយៈពេល១៧ឆ្នាំដែលមិនធ្លាប់បានឡើងអត្រាការប្រាក់នេះ ដែលបានធ្វើអោយទីផ្សារប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទីផ្សារ Risk Asset ដូចជា គ្រីបតូរ។
ប្រវិត្តនៃការចាប់ផ្ដើមផ្ដល់អត្រាការប្រាក់មិនគិតថ្លៃ (Zero Interest Rate)
ចាប់ពីឆ្នាំ ២០០៧ ដោយឃើញពីការថមថយនៃការចំនាយក្នុងស្រុកដែលមិនអាចធ្វើអោយសេដ្ឋកិច្ចដំណើរការច្រើន ធនាគារកណ្ដាលជប៉ុនបានចាប់ផ្ដើមធ្វើការកាក់បន្ថយនឹងមិនយកការប្រាក់ដែលផ្ដល់អោយធនាគារពានិច្ច (Commercial bank) ក្នុងគោលដៅជំរុញអោយមានការកម្ចីប្រាក់នឹងប្រើប្រាស់ជាជាងយកលុយមកទុកក្នុងធនាគារ។ទោះបីនេះជាយុទ្ធសាស្រ្តជំហានដំបូងតែហាក់មិនសូវបានជោគជ័យ ដែលការចំនាយនឹងការចាយវាយផ្សេងៗនូវតែមានកុំរឹតទាបដែលធ្វើអោយជប៉ុនចេញយុទ្ធសាស្រ្តមួយទៀតគឺ “ការដាក់ចេញគោលការណ៏ អត្រាការប្រាក់អវិជ្ចមាន (Negative Interest Rate)”។
តើអ្វីជាអត្រាការប្រាក់អវិជ្ចមាន (Negative Interest Rate)
ទោះបីជប៉ុនបានចាប់ផ្ដើមគោលការណ៏ Zero Interest Rate ក៏ចំនួនលុយដែលនូវសូវនឹងផ្ញើទុកក្នុងធនគារពីចំនាក់បុគ្គលឬក្រុមហ៊ុនផ្សេងៗនូវក្នុងប្រទេសនូវតែបន្តមាន ដែលធ្វើអោយមានសាច់ប្រាក់សុទ្ធជាច្រើន (Excessive Reserve). ដោយឃើញពីបញ្ហានេះ នូវដើមឆ្នាំ ២០១៦ ជប៉ុនបានចាប់ផ្ដើមចេញគោលការណ៏ថ្មីមួយដែលមិនធ្លាប់មាន គឺការផ្ដល់សេវាកម្ចីទៅធនាគារពានិច្ច (Commercial Bank Loan) នូវអត្រាការប្រាក់អវិជ្ចមាន (Negative Interest Rate).
តើអ្វីជាភាពខុសគ្នារវៀង អត់គិតការប្រាក់ (Zero Interest) & អត្រាការប្រាក់អវិជ្ចមាន (Negative Interest Rate)?
- នូវពេលដែលធនាគារកណ្ដលនិយាយថាអត់គិតអត្រាការប្រាក់ (Zero Interest Rate) គឺធនាគារពានិជ្ច (Commercial Bank) អាចធ្វើការខ្ចីនឹងមិនត្រូវបង់ការប្រាក់នោះទេ។ តែអ្វីដែលគេត្រូវបង់បន្ថែមគឺការបន្ថែមទៅលើចំនួនបម្រែបំម្រួលនៃអតិផរណានៃរយៈពេលដែលធនាគារពានិច្ចខ្ចីនោះ ដោយគេគិតរៀងរាល់ឆ្នាំ។
- នូវពេលដែលគេនិយាយពី Negative Interest Rate នោះមានន័យថាធនាគារពានិច្ចមិនចាំបាច់បង់អ្វីទាំងអស់ សូម្បីតែចំនួនបន្ថែមនៃអតិផរណា។តែធនាគាពានិច្ចនឹងបង់ឬរង់ការពិន័យប្រសិនបើចំនួនលុយដែលខ្ចីពីធនាគារកណ្ដាលមិនត្រូវបានយកទៅប្រើប្រាស់ឬលើ Minimum Reserve.
តើ Negative Interest Rate ធ្វើឡើងដើម្បីគោលបំណងអ្វី?
គោលដៅចំបងនៃការផ្ដល់ Negative Interest Rate គឺដើម្បីជួយសេដ្ឋកិច្ចក្នុងប្រទេស។កត្តាផ្សេងៗទៀតដែលប្រទេសមួយផ្ដល់ Negative Interest Rate គឺដើម្បី៖
- លើកទឹកចិត្តក្នុងការផ្ដល់កម្ចី ដែលធ្វើអោយមានការចំនាយផ្សេងៗជាជាងដែលទុកលុយតែក្នុងធនាគារ។
- ទប់ស្គាត់បញ្ហាទំនិញឬផលិតផលក្នុងស្រុកធ្លាក់ចុះតម្លៃ (Deflation): ខណៈប្រទេសភាគច្រើនលើពិភពលោកកុំពុងជួបបញ្ហា អតិផរណា (Inflation) នូវឯប្រទេសជប៉ុនកុំពុងជួបបញ្ហា បរិត្តផរណា (Deflation) ដែលកើតឡើងនូវពេលដែលប្រជាជនមិនសូវចំនាយឬទិញរបស់ប្រើប្រាស់។ជាលទ្ធផលដែលអាចធ្វើអោយទំនិញទាំងនោះចុះថ្លៃជាងពីប្រទេសផ្សេងៗ។
- ជួយបង្កើតសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ពេលណាដែលធនាគារមិនយកការប្រាក់សោះវាជាពេលដែលក្រុមហ៊ុនអាចខ្ចីយកទៅប្រើប្រាស់នានា ដែលអាចជួយបង្កើតការងារនឹងពង្រឹងសេដ្ឋកិច្ចមកវិញ។
បន្ទាប់ពីការដាក់ចេញ Negative Interest Rate នេះហើយទើបមាន Carry-Cash Trade កើតឡើង។
គំនិតនៃ Carry-Cash Trade គឺយុទ្ធសាស្រ្តដែលក្រុមហ៊ុនវិនិយោគឬធនាគារពានិច្ច ប្រើប្រាស់ក្នុងការកម្ចីប្រាក់ពីធនាគារកណ្ដាលជប៉ុនដែលគ្មានអត្រាការប្រាក់ ហើយចាប់ផ្ដើមយកប្រាក់ទាំងនោះទៅធ្វើការទិញរូបិយប័ណ្ណណាដែលផ្ដល់អត្រាការប្រាក់ឬយកទៅទិញទ្រព្យដែលពួកគេអាចចំនេញដូចជា ភាគហ៊ុន គ្រីបតូរ ឬ ទីផ្សារ Bond ជាដើម។
ជាមួយនឹងការមិនយកការប្រាក់ពីប្រទេសជប៉ុននោះហើយបានធ្វើអោយអ្នកវិនិយោគទាញយកផលចំនេញ ទាំងនោះ ហើយអ្វីដែលខ្ញុំរៀបរាប់ខាងលើនោះ គឺដែលគេស្គាល់ថា “Cash-Carry Trade”។
ការបញ្ចប់ Negative Interest Rate នឹងការចាប់ផ្ដើមតម្លើងអត្រាការប្រាក់នូវជប៉ុន
ក្រោយពេល ១៧ឆ្នាំតាំងតែពី២០០៧មក នៃការមិនយកការប្រាក់ នូវដើមឆ្នាំ ២០២៤ ធនាគារកណ្ដាលជប៉ុនបានចាប់ផ្ដើមតម្លើងអត្រាការប្រាក់មកវិញជាមួយនឹងជំហានដំបូងត្រឹម 0.25 Basic Point ឬប្រហែល 0-0.1%។ ជាមួយនឹងពត៏មាននឹងការអនុវត្ថន៏នេះបានធ្វើអោយអ្នកវិនិយោគជាមួយនឹងយុទ្ធសាស្រ្ត Cash-Carry trade ដូចអ្វីដែលខ្ញុំរៀបរាប់ខាងលើ បានចាប់ផ្ដើមធ្វើការលក់ទ្រព្យផ្សេងៗរបស់ខ្លួនហើយចាប់ផ្ដើមធ្វើការទិញប្រាក់ រូបិយប័ណ្ណជប៉ុន Yen វិញ ដើម្បីត្រៀមយកទៅសង់ជៀសវាងបញ្ហាផ្សេងៗ។
Japanese Yen/USD Chart បន្ទាប់ពីពត៏មាននៃការដំម្លើងការប្រាក់ពីធនាគារកណ្ដាលជប៉ុន។
ការធ្លាក់ចុះនៃទីផ្សារទាំង Stock & Crypto
ទោះបីក្នុងពេលបច្ចុប្បន្នសេដ្ឋកិច្ចរបស់ជប៉ុនហាក់ធ្លាក់ចុះបន្តិចតែឥទ្ធិពលនៃការប៉ះពាល់នៃទីផ្សារវិនិយោគនូវតែមានកុំរិតខ្លាំង។ក្រោយពេលពត៏ពីធនាគារកណ្ដាលជប៉ុន មិនថាទាំងទីផ្សារភាគហ៊ុន ជាពិសេសទីផ្សារភាគហ៊ុននូវអាមេរិច ហើយនឹងទីផ្សារគ្រីបតូរក៏រង់នូវការប៉ះពាល់ខ្លាំងដូចគ្នា។ការរងប៉ះពាល់នេះ ដោយសារអ្នកវិនិយោគដែលមានឬបានខ្ចីប្រាក់រូបិយប័ណ្ណជប៉ុនត្រូវធ្វើការលក់ទ្រព្យទាំងនោះហើយទិញ ប្រាក់ Yen ជប៉ុនដើម្បីត្រៀមសង់ធនាគារពានិច្ចដែលគេខ្ចីនោះ។
គំនិតផ្ទាល់ខ្លួន
ក្នុងរយៈពេលខ្លីយើងនឹងប្រហែលអាចនឹងឃើញពីការផ្លាស់ប្ដូរគោលការណ៏ទាំងនោះ ដែលអាចនឹងប៉ះពាល់ដល់ទីផ្សារ ជាពិសេស High Risk Asset ដូចគ្រីបតូរ។តែកុំឡុងពេលនៃការប៉ះពាល់ទាំងនោះ វាក៏អាចជាឪកាសល្អមួយសម្រាប់អ្នកវិនិយោគរយៈពេលវែង ដោយសារការប៉ះពាល់ទាំងនោះនឹងចាប់ផ្ដើមថមថយក្នុងរយៈពេលដ៏ខ្លីខាងមុខ។
តើអ្នកមានគំនិតយ៉ាងណាសម្រាប់ទីផ្សារបច្ចុប្បន្ន?តើអ្នកគិតថាវាជាឪកាសល្អក្នុងទិញបន្ថែមឬអ្នកគួរលក់ចេញសិន?