Blockchain Intelligence: របៀបមើលពីប្រភពនៃ Transaction

តើអ្នកធ្លាប់មានបទពិសោធន៏ឬធ្លាប់លឺថានៅពេលសុខៗធនាគារឬក្រុមហ៊ុនហិរវត្ថុណាមួយធ្វើការផ្អាក់លុយក្នុងបញ្ជីធនាគាររបស់អ្នកដែលទេ?នៅក្នុង Crypto គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងធនាគារខាងក្រៅដែរ នៅពេលណាដែលអ្នកទទួលលុយគ្រីបតូរដែលមិនដឹងប្រភពឬជាលុយខ្មៅនោះ ហើយប្រសិនបើអ្នកទទួលមកក្នុងបញ្ចី KYC ដូចជា Bybit, Binance របស់អ្នក ក្រុមហ៊ុន Exchange ទាំងនោះអាចមានសិទ្ធធ្វើការបង្គក់លុយ (Freeze) គ្រីបតូររបស់អ្នកបាន។

សម្រាប់ធនាគារខាងក្រៅការទទួលលុយមិនច្បាស់ឬលុយខ្មៅភាគច្រើនយើងមិនបានដឹងនោះទេ។តែសម្រាប់គ្រីបតូរជាពិសេសជាមួយ Blockchain រាល់ប្រតិបត្តិការណ៏ពីប្រភពណាមួយគឺអាចអោយយើងដឹងបានដោយខ្លួនឯងដែលនេះជាសារៈសំខាន់របស់ Blockchain. សម្រាប់អត្ថបទនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពី Tool មួយចំនួនដែលអ្នកអាចមើលពីប្រភពនៃលុយគ្រីបតូរទាំងនោះ (ប្រសិនបើអ្នកទទួលពីបុគ្គលណាម្នាក់)។

ស្គាល់ពី Blockchain នៃគ្រីបតូរដែលអ្នកទទួលបាននោះសិន

មុននឹងឈានដល់ការវិភាគពីប្រភពលុយដែលអ្នកទទួលបាន អ្នកត្រូវស្វែងយល់ពីប្រភេទ Blockchain សិន។សំនួរដែលអ្នកគួរសួរមុននឹងវិភាគមាន៖

  • តើគ្រីបតូរនោះដំណើរការលើ Blockchain អ្វី?Blockchain មានច្រើនប្រភេទដូចជា Bitcoin Blockchain, Ethereum Blockchain, BSC, Arbitrume នឹងមានច្រើនទេ។ភាគច្រើន Blockchain ដែលពពួកលុយខ្មៅតែងដំណើរការជាមួយគឺនៅលើ Ethereum & Tron Blockchain ដែលខ្ញុំនឹងបង្ហាញពីរបៀបពិនិត្យប្រភពខាងក្រោម។

ការចូលទៅវិភាគលើពីប្រភពលុយនោះតាម Blockchain នីមួយៗ

បន្ទាប់ពីអ្នកដឹងពីប្រភេទ Blockchain នីមួយៗហើយខាងក្រោមនេះគឺជារបៀបពិនិត្យនៃលុយដែលអ្នកនឹងទទួលបាននោះ ដោយគ្រាន់តែមាន Address របស់អ្នកផ្ញើ ដែលការពិនិត្យអាចធ្វើបានដូចខាងក្រោម៖

សម្រាប់កាក់ Bitcoin (Bitcoin Blockchain)

មាន Platform 2 ដែលខ្ញុំ recommend សម្រាប់ពីនិត្យមើលប្រភពនៃប្រតិបត្តិការណ៏របស់ Bitcoin.

  1. OKLINK: http://oklink.com/
  2. Arkham Intelligence: https://intel.arkm.com/

របៀបចូលទៅប្រើប្រាស់៖

អ្នកទាំងអស់គ្នាអាចចុច​Platform ណាមួយខាងលើ សម្រាប់ខ្ញុំចូលចិត្តមើលក្នុង Arkham Intelligence សម្រាប់កាក់ BTC Transaction ព្រោះមានពត៏មានច្បាស់លាស់ជាង។ក្នុងឧទារហណ៏ខាងក្រោមខ្ញុំនឹងបង្ហាញពីមើលលើ Arkham Intelligence.

បន្ទាប់ពីអ្នកចូលទៅកាន់ Website Arkham នោះហើយ អ្នកអាចធ្វើការ Paste ចូលពី Address ពីបុគ្គលដែលផ្ញើកាក់មកនាក់នោះចូលក្នុង Search. អ្នកអាចធ្វើការ Copy Transaction Hash ដាក់ចូលក៏បាន។

ក្នុង Screenshot ខាងលើនេះបង្ហាញពី៖ Address របស់អ្នកផ្ញើនោះមកអ្នក។ដើម្បីអាចអោយដឹងប្រភពពីកាក់ Bitcoin នោះមកពីណាអ្នកអាចចុចលើ Address អ្នកផ្ញើដែលវានឹងប្រាប់ពីការផ្ញើមក។

ក្នុង screenshot ទី២ នេះបង្ហាញពីប្រភពដើមនៃកាក់ BTC ដែលអ្នកផ្ញើនោះទទួលបាន។ប្រសិនបើកាក់គ្រីបតូរនោះផ្ញើចេញមកពី Exchange នោះវានឹងប្រាប់ពីឈ្មោះ​ Exchange ណាមួយ។ឧហរណ៏ Address ខាងលើគឺជា Address ASAP Market ដែលផ្ញើចូល Exchange Binance. នៅពេលដែលយើងទទួលបានពីកន្លែងដែលអ្នកផ្ញើនោះ ផ្ញើមកហើយយើងអាចធ្វើការស្រាវជ្រាវបន្ថែមថាតើប្រភពនោះស្របច្បាប់ឬខុសច្បាប់?ដូចជា ASAP​ Market គឺ​ប្រភពខុសច្បាប់ (Black Market) ប្រសិនបើអ្នកផ្ញើចូល Exchange KYC របស់អ្នក ពពួក Exchange ទាំងនោះអាចធ្វើការបង្កក់ (Freeze)​ លុយនោះបាន។

ការពិនិត្យមើលប្រតិបត្ថិការណ៏ពី Blockhain ផ្សេងៗក្រៅពី Bitcoin

នៅក្នុងការពិនិត្យមើលពី Blockchain ផ្សេងៗក្រៅពី Bitcoin គឺមិនខុសគ្នាប៉ុន្មាននោះទេ។ក្នុងឧទារហណ៏ខាងក្រោមខ្ញុំនឹងប្រើ Platform ​Arkham ដើម្បីពិនិត្យមើល។

សម្រាប់ Address ដែលខ្ញុំចឹងដឹងខាងលើគឺជា Address Hacker ដែលទើប Hack ETH ពី Bybit នោះ។ប្រសិនបើយើងមើលតែមួយភ្លេតនឹងមិនបានពិនិត្យមើលខាងក្នុងនោះយើងមិនបានដឹងថាតើ address នោះមានប្រភពមកពីណានោះទេ។

បន្ទាប់ពីខ្ញុំចុចចូលទៅ ​Arkham​ នឹងធ្វើការ Label (ពណ៏ក្រហមដែលខ្ញុំគួសរង្វង់) ថា Address នោះមានប្រភពមកពីណា តើវាស្របច្បាស់ឬខុសច្បាប់។ប្រសិនបើអ្នកទទួលលុយខុសច្បាប់ចូលមកក្នុង​​​​ Account KYC របស់អ្នក នោះអ្នកនឹងព្រឈមនឹងបញ្ហាផ្សេងៗដូចជា Account របស់អ្នកត្រូវបានបង្កក់ឬបិទឬអាចមានបញ្ហាផ្លូវច្បាប់ផ្សេងៗទៀត។

ការបង្ហាញឧទារហណ៏ទាំង២ខាងលើនោះគឺជាជំហានដើម្បីអាចអោយអ្នកឈានដល់ការសិក្សាស្វែងយល់បន្ថែមពីការចេះមើលប្រភពលុយដែលអ្នកទទួលបានក្នុង Blockchain. ចំពោះការមើលទៅលើ Network ផ្សេងទៀតគឺអាចធ្វើបានដូចគ្នា។ដោយគ្រាន់តែ Copy Transaction Hash ឬ Address អ្នកផ្ញើចូលក្នុង Search Bar របស់ Arkham ឬ OKlink នោះគេនឹងប្រាប់ពីប្រភពដើមងាយស្រួលសម្រាប់អ្នក។

សម្រាប់ការចេះមើលលើ Blockchain នេះអាចអោយអ្នកជៀសវៀងបញ្ហាផ្សេងៗដែលអាចកើតមានឡើងជាពិសេសលុយខុសច្បាប់ដែលមានប្រភពមកពីការលួច (ដូចពួកកូរ៉ែខាងជើង Hack Bybit) លុយឆបោក ឬលុយខ្មៅផ្សេងៗទៀត។

ការប្រើ Arkham & Oklink

ចំពោះការប្រើ Platform ទាំងគឺយើងអាចប្រើបានលើគោលដៅដូចគ្នា (ដើម្បីដឹងប្រភពដើមនៃលុយគ្រីបតូរ)។​តាមបទពិសោធន៏ខ្ញុំប្រសិនបើខ្ញុំមើលលើ Arkham មិនដឹងពីទិន្នន័យនៃប្រភពដើមរបស់លុយនោះ គឺខ្ញុំយកទៅមើលក្នុង OKlink ដែលអាចបង្ហាញពត៏មានបន្ថែមដល់ខ្ញុំ។

ការមើលលើទិន្នន័យទាំងនោះក្នុង Platform បង់លុយ​ (Paid Platform)

ក្រៅពីការមើលទិន្នន័យទាំងនោះក្នុង Platform មិនបង់លុយដូចជា Arkham ឬ Oklink វាក៏មាន Platform ផ្សេងៗទៀតដែលអាចអោយមើលបានកាន់តែលំអិតតែទាមទារអោយអ្នកបង់លុយ។

សម្រាប់អ្នកដែលស្ថិតក្នុងសមាជិក VIP របស់ខ្ញុំពួកគេអាចចូលមើលពីទិន្នន័យកាក់កាន់តែលំអិតបន្ថែមពីប្រភពនឹងប្រតិបត្តិការណ៏ណាមួយក្នុង Nansen Intelligence ដោយខ្ញុំបានធ្វើការ subscribe premium ដោយសមាជិគក្នុងក្រុមអាចស្រាវជ្រាវបន្ថែមមិនគិតថ្លៃ។

ប្រសិនបើអ្នកចាប់អារម្មណ៏ស្វែងយល់នឹងចង់ប្រើប្រាស់ Nansen ដោយមិនគិតថ្លៃ អ្នកអាចចូលជាសមាជិក VIP របស់ខ្ញុំដោយមិនគិតថ្លៃតាមលក្ខខណ្ណដូចក្នុងនេះ Become a member ឬទាក់ទងមក Telegram ខ្ញុំដើម្បីសាកសួរបន្ថែម៖ https://t.me/Rithnia

សម្រាប់ការចូលជាសមាជិគ VIP គឺមិនត្រូវបង់ថ្លៃទេ ហើយអ្នកអាចចូលទៅក្នុង Discord ដែលអាចសួរសំណួរដែលអ្នកមានផ្សេងៗក្រៅពីការមើលទៅលើ Blockchain នឹងគ្រីបតូរជាដើម។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>