Airdrop: Story Protocol Testnet

Story Protocol ទទួលបានការវិនិយោគរហូតដល់ទៅជាង $140M ដែលក្នុងពេលបច្ចុប្បន្ន Project នេះកុំពុងបើកអោយធ្វើប្រើសាកល្បង (Testnet)។ ខាងក្រោមនេះគឺជាជំហាននីមួយៗដែលអ្នកអាចចូលរួមធ្វើ Testnet លើ Story Protocol នេះ។

តើអ្វីជា Story Protocol?

Story Protocol គឺជា Layer 1 EVM Blockchain ដែលមានមុខងារជា Smart Contract ដូចទៅនឹង project EVM ផ្សេងៗទៀតដូចជា Ethereum, Avalance & Binance Smart Chain ជាដើម។

ដោយសារតែ Story Protocol គឺជា EVM Blockchain ដូចច្នេះអ្នកគ្រាន់តែមាន Wallet Matamask ឬ​ Rabby Wallet គឺអាចប្រើនឹងធ្វើ Testnet បានហើយ។ខាងក្រោមនេះគឺជាជំហាននីមួយៗដែលអ្នកអាចចូលរួមធ្វើ Testnet.

ជំហានទី១: ស្នើរសុំកាក់ IP ដើម្បីធ្វើ Testnet

ដើម្បីអាចចូលរួមធ្វើ Testnet បានអ្នកត្រូវមានកាក់ IP ជាមុនសិន។ IP គឺដូចទៅនឹងកាក់ ETH នៅលើ Ethereum Blockchain ឬ​ BNB នៅ Binance Smart Chain ដែរ ដោយត្រូវតែមានសម្រាប់ជាការបង់ Fee. ដើម្បីស្នើរសុំកាក់បានអ្នកត្រូវចូល៖

  1. https://faucet.story.foundation

នៅពេលដែលអ្នកចូលទៅស្នើរសុំកាក់ Test​សាកល្បងនោះនឹងទាមទារអោយ Verified ជាមួយនឹង Wallet របស់អ្នក។

អ្នកអាចធ្វើការភ្ជាប់ជាមួយ Metamask ឬ Rabby Wallet បាន។

បន្ទាប់ពីភ្ជាប់ហើយអ្នកបញ្ជាក់ត្រង់ជំហានទី២ដែល confirm Humanity ដោយគ្រាន់តែចុច Confirm.

បន្ទាប់មកត្រង់ជំហានទី៣គឺជាជំហានសំខាន់ ដោយទាមទារបញ្ជាក់អំពី Humanity Score. Humanity Score គឺជាពិន្ទុដើម្បីបង្ហាញថា Wallet របស់អ្នកជា Wallet ដែលមិនមានអ្នកប្រើពិតប្រកត់។ដើម្បីបញ្ជាក់បានគឺត្រូវប្រើប្រាស់ Gitcoin Passport ដោយអ្នកចុចត្រង់ “Gitcoin Passport” នោះ។

នៅលើ Story Protocol នេះគេទាមទារអោយ Humanity Score លើ4. ដូចនេះអ្នកអាចចូលហើយបន្ទាប់មកចូលទៅត្រង់ “Government IDs” ហើយចុច Binance ដែលអ្នកអាចធ្វើការបញ្ចាក់។បន្ទាប់ពីអ្នកបញ្ជាក់ជាមួយ Binance ជោគជ័យនោះអ្នកនឹងទទួលបានពិន្ទុ១៦ ដែលលើសពីការទាមទារហើយ។

បន្ទាប់ពីអ្នកបញ្ចាក់នឹងបានពិន្ទុក្នុង Gitcoin Passport ហើយអ្នកអាចត្រឡប់មកកាន់​ https://faucet.story.foundation វិញហើយចុច “Claim 1 IP on Story LLID”.

បញ្ជាក់: រៀងរាល់២៤ម៉ោងម្ដងអ្នកអាចធ្វើការស្នើរសុំបានកាក់ IP 1 ដោយគ្រាន់តែចូលមកត្រង់ https://faucet.story.foundation ហើយធ្វើការ Claim. ចំពោះការបញ្ជាក់ Wallet គឺទាមទារអោយអ្នកធ្វើតែម្ដងប៉ុន្នោះ។បន្ទាប់ពីអ្នកទទួលបានកាក់ $IP ហើយអ្នកត្រូវយកកាន់នោះទៅប្រើលើ Ecosystem របស់ Story Protocol ដើម្បីអោយមាន history នឹងឪកាសទទួលបាន airdrop.

ជំហានទី២: យកកាក់ $IP ទៅប្រើលើ Ecosystem

អ្នកត្រូវយកកាក់ IP ទៅប្រើលើ Ecosystem មួយចំនួនដូចជា Swap, Lending & Borrowing ឬ ត្រេតក្នុងទីផ្សារ NFT ជាដើម។​

  • https://app.storyhunt.xyz (Story Hunt គឺជា​ Dex ដែលអ្នកអាចយកកាក់ IP ទៅ Swap សាកល្បងទៅជាកាក់ USDT, USDC ជាដើម)
  • https://unleashprotocol.xyz (Unleash Protocol គឺជា Platform សម្រាប់ Lending & Borrowing​ ដែលអ្នកអាចយកកាក់ដែល Swap នោះទៅដាក់បាន)
  • https://www.colormp.com (នេះជា website NFT Market Place ដែលអ្នកអាចធ្វើការទិញឬលក់ឬធ្វើការ mint សាលល្បង)
  • https://myceliumnetwork.io (នេះជា website ដែលអ្នកអាចបង្កើត NFT ខ្លួនឯងនឹង Mint ដើម្បីលក់ជាដើម)

ទាំងនេះគឺជាជំហាននីមួយៗអំពីការចូលរួមធ្វើ Testnet ក្នុង Story Protocol. គួរបញ្ជាក់ដែរថាការធ្វើ testnet នេះក៏មិនប្រគត់ថាបាន airdrop នោះដែល តែវាអាចជាចំនេះដឹងបន្ថែមមួយសម្រាប់អោយអ្នកកាន់តែយល់នឹងប្រើប្រាស់អំពី web3.

បើចូលចិត្តកុំភ្លេចជួយចែករំលែក។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>